រដ្ឋមន្រ្តី វង សូត៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ លើការរស់នៅ សេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព

FN ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការលើកកម្ពស់ ការអនុវត្តសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងការប្តេជ្ញាចិត្ត គោរព ការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ នីតិរដ្ឋ និងការដាក់ចេញនូវវិធានការជាច្រើន ដើម្បីធានានូវសុខុមាលភាព និងការគាំពារសង្គមចំពោះកុមារកម្ពុជា។ រដ្ឋមន្រ្តី វង សូត បានបន្តថា ឆ្លើយតបនឹងសមិទ្ធផលនានា និងក្នុងទិសដៅពង្រឹង និងពង្រីកតួនាទីរបស់ខ្លួន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានពង្រីករចនាសម័ន្ធរបស់ខ្លួនដល់រាជធានី ខេត្តចំនួន២៥ និងក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័នចំនួន៩។ ការលើកឡើងរបស់ រដ្ឋមន្រ្តី វង សូត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្តីពីការបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ រៀបចំធ្វើ នាថ្ងៃទី១៩ ខែធ្នូ … Continue reading រដ្ឋមន្រ្តី វង សូត៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ លើការរស់នៅ សេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព